បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថាក្រសួងសុខាភិបាលនៃប្រទេសរ៉ូម៉ានី បាននិយាយថា ខ្លួននឹងផ្តល់ថ្នាំគ្រាប់ potassium iodine ដល់មនុស្សគ្រប់រូប ចាប់ពីទារករហូតដល់អាយុ ៤០ឆ្នាំ។ ប្រទេសសមាជិកសហភាពអឺរ៉ុបដែលរួមមានហ្វាំងឡង់ ប៊ុលហ្គារី បែលហ្ស៊ិក និងប្រទេសមួយចំនួនទៀត បានផ្តល់ថ្នាំបែបនេះដល់ប្រជាជនរបស់ពួកគេ ចំពេលមានការវាយលុករបស់រុស្ស៊ីដែលកំពុងបន្តនៅអ៊ុយក្រែន។
ក្រសួងបានប្រកាសកាលពីថ្ងៃអាទិត្យថា អំពីយុទ្ធនាការក្នុងការបង្រៀនប្រជាជនអំពីរបៀបរក្សាទុក និងប្រើប្រាស់ ដែលជួយកាត់បន្ថយផលប៉ះពាល់នៃជាតិវិទ្យុសកម្មលើមនុស្ស។ នេះបើតាមក្រសួងបានប្រកាសកាលពីថ្ងៃអាទិត្យ បានអោយដឹងថាយុទ្ធនាការនេះ នឹងចាប់ផ្តើមនៅក្នុងប្រទេសក្នុងសប្តាហ៍នេះ៕