ក្លឹ​ប​ធំ​ៗ​ចំនួន ៤ ចេញ​មក​ប្រជែង​គ្នា​យក​យុវជន​របស់ Ajax

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Calciomercato បានអោយ​ដឹង​ថា​ក្លឹ​ប Juventus បាន​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ការ​ចុះ​កុងត្រា​យក​តារា​ឆ្នើម Ajax គឺ​កីឡាករ Ryan Gravenberch​។

ក្នុង​នោះ Bayern Munich, Real Madrid និង Manchester United ក៏​មានការ​លេចលឺ​ដំណឹង​ថា​ចង់បាន​កីឡាករ​វ័យ ១៩​ឆ្នាំ ដែល​កុងត្រា​របស់​គាត់​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៣​។

Gravenberch ជឿជាក់​ថា​នឹង​ត្រូវ​ចាក​ចេញពី Ajax នៅ​រដូវក្តៅ​នេះ ហើយ​ក្នុង​នោះ Juventus ក៏​បាន​ចូលរួម​ប្រកួតប្រជែង​ជាមួយនឹង​ក្លឹ​ប​ផ្សេង​ៗ​ផង​ដែរ​៕