ប្រទេស​នៅ​អឺរ៉ុប​នេះ សម្រេចចិត្ត​បង់ថ្លៃ​ឧស្ម័ន​អោយ​រុ​ស្ស៊ី​ជា​ប្រាក់ “​រូប​”

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ស្លូ​វ៉ា​គី លោក Richard Sulik បាន​និយាយ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ថា ស្លូ​វ៉ា​គី​នឹង​ទូទាត់​សម្រាប់​ថ្លៃ​ឧស្ម័ន​ធម្មជាតិ​របស់​រុ​ស្ស៊ី​គិត​ជា​ប្រាក់ “​រូប​” ប្រសិនបើ​នោះ​ជា​អ្វី​ដែល​វា​ត្រូវការ ដើម្បី​រក្សា​លំហូរ​ទំនិញ​។​

​លោក Richard Sulik បាន​និយាយ​ថា “​ប្រសិនបើ​មាន​លក្ខខណ្ឌ​ក្នុង​ការ​បង់ប្រាក់​ជា​ប្រាក់​រូប នោះ​យើង​នឹង​បង់​ជា​ប្រាក់​រូប​”​។ លោក​បាន​សង្កត់ធ្ងន់​ថា ការ​នាំ​ចូល​ឧស្ម័ន​ពី​រុ​ស្ស៊ី​មាន​ប្រហែល ៨៥% នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ស្លូ​វ៉ា​គី​ទាំងអស់​។​

​លោក Richard Sulik បាន​សង្កត់ធ្ងន់​ថា “​យើង​មិន​អាច​កាត់​ផ្តាច់​ពី​ឧស្ម័ន​បាន​ទេ​” ដោយ​ជំរុញ​ឱ្យ​ប្រទេស​នៅ​អឺរ៉ុប​ផ្សេង​ទៀត​រួម​គ្នា​ស្វែងរក​ដំណោះស្រាយ​៕