បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថាអគ្គអធិការនៃយោធាអាល្លឺម៉ង់បានប្រាប់អ្នកកាសែតថា មិនមានផែនការណាមួយ ដែល NATO នឹងបញ្ជូនកងកម្លាំងរបស់ខ្លួនទៅកាន់អ៊ុយក្រែនទេ។
នៅក្នុងបទសម្ភាសន៍ជាមួយ Die Welt កាលពីថ្ងៃសៅរ៍ ឧត្តមសេនីយ Eberhard Zorn បានឆ្លើយតបដោយបដិសេធ នៅពេលដែលមានការចោទសួរថាតើ NATO អាចចូលរួមជាមួយអ៊ុយក្រែន ប្រសិនបើរុស្ស៊ីប្រើអាវុធប្រល័យលោកប្រឆាំង នឹងប្រទេសអឺរ៉ុបខាងកើតទេ0x017d7 លោកឧត្តមសេនីយបានឆ្លើយដោយសង្កត់ធ្ងន់ថា “អ្វីដែលអធិការបតីសហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយ នៅតែអនុវត្តដដែល ពោលគឺថា យើងនឹងមិនដាក់ពង្រាយកងកម្លាំងរបស់យើងទៅទឹកដីអ៊ុយក្រែនក្នុងកាលៈទេសៈណាក៏ដោយ”៕