បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា លោក Kwasi Kwarteng រដ្ឋលេខាធិការនៃចក្រភពអង់គ្លេសទទួលបន្ទុកធុរកិច្ច ថាមពល និងយុទ្ធសាស្ត្រឧស្សាហកម្មបាននិយាយកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេសអាចនឹងសាងសង់ស្ថានីយ៍ថាមពលនុយក្លេអ៊ែររហូតដល់ទៅប្រាំពីរក្នុងរយៈពេលបីទសវត្សរ៍ខាងមុខ ដើម្បីធានាការផ្គត់ផ្គង់ថាមពលក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល។
លោក Kwasi Kwarteng បានប្រាប់កាសែត The Sunday Telegraph ថា “នេះជាពិភពលោកមួយដែលយើងមានទីតាំងនុយក្លេអ៊ែរចំនួន ៦ ឬ ៧ នៅក្នុងចក្រភពអង់គ្លេស” ។ លោកបញ្ជាក់ថា នេះត្រូវកសាងឡើងរហូតដល់ឆ្នាំ២០៥០៕