បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា ធនាគារកណ្តាលអង់គ្លេសបានព្រមាននៅសប្តាហ៍នេះថា ការប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាជននៅក្នុងប្រទេសអង់គ្លេសពីការកើនឡើងតម្លៃថាមពលនឹងខ្ពស់ជាងនៅក្នុងទសវត្សរ៍ឆ្នាំ 1970 ។ អ្នកប្រើប្រាស់ និងធុរកិច្ចអង់គ្លេសត្រូវបានគេរំពឹងថានឹងស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរពីការកើនឡើងតម្លៃថាមពលសម្រាប់ការរស់នៅ នៅពេលដែលកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។
យោងតាមការិយាល័យស្ថិតិជាតិ ប្រជាជនអង់គ្លេស ៥១% កំពុងចំណាយតិចលើរបស់មិនសំខាន់, ៣៤% រក្សាទុកការប្រើប្រាស់ហ្គាស និងអគ្គិសនី, ខណៈដែល ៣១% ចំណាយតិចលើអាហារ និងផលិតផលសំខាន់ៗផ្សេងទៀត៕