បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា មានកាំជ្រួចជាច្រើនគ្រាប់បានធ្លាក់ និងផ្ទុះនៅតំបន់ Belgorod ភាគខាងត្បូងប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រ ដោយបានបំផ្លាញបណ្តាញខ្សែភ្លើង និងផ្ទះមួយខ្នង។ អភិបាលស្រុក Vyacheslav Gladkov បាននិយាយថា ការបំផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុង Belgorod រដ្ឋធានីនៃតំបន់។
លោកបន្ថែមទៀតថា “យើងកំពុងដោះស្រាយផលវិបាក [នៃការផ្ទុះ]។ អ្វីដែលសំខាន់បំផុតគឺគ្មានអ្នកណាម្នាក់រងរបួស។ ខ្ញុំបានទៅដល់កន្លែងនោះ នៅជិតភូមិ Nikolskoye និង Yasnye Zori”។ លោក Gladkov បាននិយាយនៅក្នុងការបង្ហោះ Telegram ដោយបានចែករំលែករូបភាពនៃរណ្ដៅដ៏ធំ និងកម្ទេចកម្ទីនៅលើទីតាំងនោះ៕