រុ​ស្ស៊ី​ផ្គត់ផ្គង់​ឧស្ម័ន​អោយ​ចិន ច្រើន​ជាង​ការ​គ្រោងទុក

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ក្រុមហ៊ុន​ថាមពល​រុ​ស្ស៊ី Gazprom បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​បញ្ជូន​ឧស្ម័ន​កាន់តែ​ច្រើន ដែល​លើស​ការ​គ្រោងទុក​ទៅ​កាន់​ប្រទេស​ចិនតា​មរយៈ​បំពង់​បង្ហូរ Power of Siberia​។ ការ​នាំ​ចេញ​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចសន្យា​រវាង​ក្រុមហ៊ុន Gazprom និង​សាជីវកម្ម​ប្រេង​ជាតិចិន (CNPC) នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ស្តី​ពី​លទ្ធផល​ត្រីមាស​ទី​មួយ​។​

​ក្រុមហ៊ុន Gazprom បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​នៅ​លើ Telegram ថា “​ក្រុមហ៊ុន Gazprom បន្ត​ផ្គត់ផ្គង់​ឧស្ម័ន​ស្រប​តាម​សំណើ​របស់​អ្នក​ប្រើប្រាស់​ក្នុង​ការ​អនុលោម​តាម​កាតព្វកិច្ច​កិច្ចសន្យា​”​។ ក្រុមហ៊ុន​បាន​បន្ថែម​ថា “​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​ប្រទេស​ចិន​កំពុង​កើនឡើង​តាម​រយៈ​បំពង់​បង្ហូរ​ឧស្ម័ន Power of Siberia ក្រោម​កិច្ចសន្យា​រយៈពេល​វែង​ទ្វេភាគី​រវាង​ក្រុមហ៊ុន Gazprom និង​សាជីវកម្ម​ប្រេង​ជាតិចិន​”៕