បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថាមេដឹកនាំចិនបានច្រានចោលការដាក់សម្ពាធរបស់សហភាពអឺរ៉ុប អោយប្រឆាំងរុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន ដោយព្រមានថាកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េកាំង និងទីក្រុងព្រុចសែល គឺចាំបាច់ដើម្បីការពារការខាតបង់រយៈពេលវែងដល់សេដ្ឋកិច្ចពិភពលោក។
ថ្លែងតាមវីដេអូ Conference កាលពីថ្ងៃសុក្រក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំសហភាពអឺរ៉ុប លោកប្រធានាធិបតីចិន Xi Jinping តាបាននិយាយថា វាអាចនឹងចំណាយពេលច្រើនឆ្នាំ ឬរាប់ទសវត្សរ៍សម្រាប់ស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ពីផលប៉ះពាល់ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ លោកបានកត់សម្គាល់ថា វិបត្តិអ៊ុយក្រែនបានកើតមានឡើងចំពេលដែលជំងឺរាតត្បាត Covid-19 និង “ការស្ទុះងើបឡើងវិញជាសកលដែលកំពុងធ្លាក់ចុះ”៕