បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា ក្រសួងការពារជាតិអាមេរិក នឹងផ្ដលកញ្ចប់ជំនួយសន្តិសុខបន្ថែមមានទំហំទឹកប្រាក់ ៣០០លានដុល្លារ ឱ្យអ៊ុយក្រែន ក្នុងនោះ មានបញ្ចូលទាំងប្រព័ន្ធគ្រាប់រ៉ុក្កែតបំពាក់ឡាស៊ែរ, ដ្រូន និងសេវារូបភាពប្រព័ន្ធផ្កាយរណបជាដើម។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បានអោយដឹងថា “ការសម្រេចចិត្តនេះបានបង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេ របស់សហរដ្ឋអាមេរិកចំពោះ ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដើម្បីដល់គាំទ្រកិច្ចខិតប្រឹងប្រែងដ៏ក្លាហានរបស់ពួកគេក្នុងការប្រយុទ្ធតស៊ូនៅក្នុង សង្គ្រាមរបស់រុស្ស៊ី”៕