រក​ឃើញ ៥​ទីតាំង​ទៀត ដែល​លក់​សាំង​មិន​គ្រប់​លី​ត្រ

0

នា​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និង​ខេត្តកំពង់ឆ្នាំង បន្ត​ប្រតិបត្តិការ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​នៅ​តាម​បណ្ដា​ស្ថានីយ​/​ដេប៉ូ​ចំនួន ១៦​ទីតាំង​។ គោលបំណង​នៃ​ការ​ត្រួតពិនិត្យ​គឺ​ដើម្បី​បន្ត​ស្វែងរក​ភាព​មិន​អុ​លោម​ភាព​លើ​វិស័យ​ប្រេងឥន្ធនៈ និង​រារាំង​អំពើ​មិន​សុចរិត​ផ្សេង​ៗ​ទៅ​លើ​អ្នក​ប្រើប្រាស់ ក៏​ដូច​ជា​ក្នុង​ធុរកិច្ច​ពាណិជ្ជកម្ម​។

លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​គឺ​មាន​តែ ៥​ទីតាំង​ដែល​មិន​មាន​អនុលោម​ភាព និង​ពិន័យ​លើ​ម្ចាស់​ដេប៉ូ​ទាំង ៥​នោះ​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF