បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន New York Times បានអោយដឹងថា ទីក្រុងវ៉ាស៊ីនតោន នឹងសហការជាមួយ សម្ព័ន្ធមិត្តដើម្បីប្រគល់រថក្រោះសល់ពីអតីតសម័យសហភាពសូវៀតទៅឱ្យអ៊ុយក្រែន។
នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា ការបញ្ជូន រថក្រោះខាងលើទៅឱ្យអ៊ុយក្រែន អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ តបតាមការស្នើសុំរបស់លោក ហ្សេលេនស្គី។ ប៉ុន្តែ មន្ត្រីរូបនេះដដែល មិនបានបញ្ជាក់ថាតើនឹងមានរថក្រោះប៉ុន្មានគ្រឿងត្រូវបញ្ជូនទៅឱ្យអ៊ុយក្រែន ហើយថាតើមានប្រទេសណាខ្លះដែលចូលរួមក្នុងផែនការ នេះនោះទេ៕