កូនក្រមុំ​យំ​ស្ទើរ​គាំង ខណៈ​ខ្វះ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ចូល​រោងការ កូនកំលោះ​ឆក់​ខ្សែភ្លើង​ស្លាប់

0

កណ្តាល​៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២២ នៅ​ចំនុច​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ក្រោយ​បុរស​ម្នាក់​ត្រូវ​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​។

ជន​រង​គ្រោះ​មានឈ្មោះ យឺ តារា អាយុ​៣២​ឆ្នាំ ជា​លោកគ្រូ​ពេទ្យ នៃ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា មាន​ឋានន្តរ​ស​ក្ត័ អនុ​សេនី​យ៏​ត្រី ដែល​ត្រៀម​នឹង​ចូល​រោងការ​នៅ​ថ្ងៃ​ទី​១០ ខែមេសា ខាង​មុន​នេះ​ហើយ​។

គួរ​បញ្ជាក់​ថា​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​បាន​ដាក់​ជណ្តើរ​ដើម្បី​ឡើង​បាញ់​វី​ស​ដំបូលផ្ទះ ប៉ុន្តែ​ជា​អកុសល​ជណ្តើរ​បាន​ដាក់​ចំ​ទៅ​លើ​ខ្សែភ្លើង​ដែល​ដាច់​បណ្តាល​អោយ​ឆក់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​៕