អា​មេ​រិ​ក ព្រមាន​ឥណ្ឌា​ថា​នឹង​ជួប “​ផលវិបាក​” ប្រ​សិន​ហ៊ាន​ជួយ​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​មន្ត្រី​សន្តិសុខ​ជាតិ​កំពូល​របស់​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឱ្យ​ឥណ្ឌា​កាត់​បន្ថយ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​យោធា​របស់​ខ្លួន​ជាមួយ​រុ​ស្ស៊ី ដោយ​ព្រមាន​អំពី “​ផលវិបាក​” សម្រាប់​ប្រទេស​ណាមួយ​ដែល​ជួយ​ទីក្រុង​មូ​ស្គូ​ឱ្យ​ជៀស​ផុត​ពីរ​លក​នៃ​ទណ្ឌកម្ម​របស់​លោក​ខាងលិច​នា​ពេល​ថ្មី​ៗ​នេះ​។​

​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ជួប​ជាមួយ​មន្ត្រី​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន ទទួល​បន្ទុក​សេដ្ឋកិច្ច​អន្តរជាតិ លោក Daleep Singh បាន​ជំរុញ​ឱ្យ​ទីក្រុង​ញូ​វ​ដែ​លី​បញ្ឈប់​ការ​នាំ​ចូល​ថាមពល​ពី​រុ​ស្ស៊ី ហើយ​ជៀសវាង​ការ​ផ្លាស់​ប្តូរ​ណាមួយ​ដែល​អាច “​បំផ្លាញ​” ប្រាក់​ដុល្លារ​អា​មេ​រិ​ក​៕