ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណី មានគណនីហ្វេសបុកមួយឈ្មោះ Pheach Sopheak បានសរសេរថា “ ហួសចិត្តប៉ូលិសចរាចរណ៍វាយកញ្ចក់ឡានខ្ញុំ “។
តាមពិតជាក់ស្តែង បុគ្គលម្នាក់នោះ មិនត្រឹមតែបេីកបរល្មេីសភ្លេីងសញ្ញាចរាចរណ៍ ( ភ្លេីងស្តុបក្រហម ) ថែមទាំងមិនស្តាប់តាមការបញ្ជារបស់មន្ត្រីដែលកំពុងជួយសម្រួលចរាចរណ៍ដេីម្បីកុំឱ្យមានការកកស្ទះ តែបុគ្គលម្នាក់នេះបែរជាមិនព្រមឈប់ ហេីយបេីកបរបន្ថែមល្បឿនដោយបានបុក សមត្ថកិច្ចចរាចរដែលកំពុង ឈរសម្រួលចរាចរ នៅគោលដៅ ២០០៤ ណតប្រ៊ីដ នាសៀលម៉ោង ១៦ និង២០នាទី ថ្ងៃទី ៣១ មីនា ឆ្នាំ ២០២២ បង្កអោយមន្ត្រីរងរបួសត្រង់ដៃទៀតផង។
ជនបង្កនេះ បេីកបរល្មេីសច្បាប់ មិនឈប់តាមការបញ្ជាបស់មន្ត្រីចរាចរណ៍ ថែមទាំងបុកមន្ត្រីអនុវត្តច្បាប់ឱ្យរងរបួសត្រង់ដៃ ថែមទាំងបេីករត់គេច ហេីយផុសព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ធ្វេីឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់ ។។
ពេលនេះសមត្ថកិច្ចជំនាញ កំពុងតែស្រាវជ្រាវរកបុគ្គលល្មេីសច្បាប់ម្នាក់នេះ ដេីម្បីឱ្យចូលខ្លួនមកអនុវត្តតាមច្បាប់ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ