បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca បានអោយដឹងថា សហព័ន្ធបាល់ទាត់អង់គ្លេស FA បានចេញនៅរបាយការណ៍មួយស្តីអំពីការចំណាយរបស់ក្លឹបនីមួយៗទៅអោយភ្នាក់ងារទិញដូរកីឡាករ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករចំនួន ២ដងកន្លងមកនេះ។
របាយការណ៍ខាងលើបានបង្ហាញខាងក្លឹប Manchester City បានចំណាយច្រើនជាងគេ ដោយមានទឹកប្រាក់សរុបរហូតដល់ទៅ ៤១លានអឺរ៉ូ ចំពោះភ្នាក់ងារទិញដូរកីឡាករ។
ដោយឡែកចំពោះរយៈពេលនៃការសិក្សានេះ គឺរាប់ចាំពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ ខាងក្រោមនេះបញ្ជីឈ្មោះក្លឹប ៥ដែលចំណាយច្រើនជាងគេលើភ្នាក់ងារទិញដូរកីឡាករ៖
១. Manchester City៖ ៤១ លានអឺរ៉ូ
២. Manchester United៖ ៣៤ លានអឺរ៉ូ
៣. Chelsea៖ ៣៣ លានអឺរ៉ូ
៤. Liverpool៖ ២៦ លានអឺរ៉ូ
៥. Arsenal៖ ២១ លានអឺរ៉ូ