Home ព័ត៌មានអន្តរជាតិ ចិន​ប្រើ​វិធីសាស្ត្រ​មួយ​នេះ សងសឹក​ទៅ​នឹង​សហរដ្ឋអាមេរិក​វិញ

ចិន​ប្រើ​វិធីសាស្ត្រ​មួយ​នេះ សងសឹក​ទៅ​នឹង​សហរដ្ឋអាមេរិក​វិញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា ប្រទេសចិនបានសម្រេចចិត្តដាក់កម្រិតទិដ្ឋាការសម្រាប់មន្ត្រីអាមេរិកមួយចំនួនជាការឆ្លើយតបទៅនឹងវិធានការស្រដៀងគ្នាដែលទីក្រុងវ៉ាស៊ីនតោនបានធ្វើកាលពីដើមខែនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ភាគីចិនបានសម្រេចដាក់កំហិតទិដ្ឋាការចំពោះមន្ត្រីអាមេរិកមួយចំនួនដែលផ្សព្វផ្សាយព័ត៌មានភូតកុហកអំពីបញ្ហាសិទ្ធិមនុស្ស ការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសចិន និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិន” ។

លោក Wang បាននិយាយថា វិធានការនេះត្រូវបានធ្វើឡើង “ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន”៕

Previous articleប្រទេស​មួយ​នេះ ត្រូវ​រស់​ដោយ​គ្មាន​អគ្គិសនី ១៣​ម៉ោង​ក្នុង​១​ថ្ងៃ ព្រោះតែ
Next articleArsenal ចង់បាន​កីឡាករ Juventus ម្នាក់​នេះ ព្រោះតែ​គាត់