Arsenal ចង់បាន​កីឡាករ Juventus ម្នាក់​នេះ ព្រោះតែ​គាត់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Tuttosport បានអោយ​ដឹង​ថា Arsenal កំពុង​សម្លឹង​មើល​តារា​ឆ្នើម​របស់​ក្លឹ​ប Juventus គឺ​កីឡាករ Paulo Dybala ជា​គោលដៅ​សំខាន់ បន្ទាប់​ពី​កីឡាករ Darwin Nunez របស់ Benfica​។

កីឡាករ Nunez គឺ​ស្ថិត​នៅ​លេខ​រៀង​ដំបូង​គេ​ក្នុង​បញ្ជី​របស់​ក្លឹ​ប ប៉ុន្តែ​នៅ​ពេល​តម្លៃ​ខ្លួន​របស់​គាត់​ប្រហែក ៦៨​លាន​ផោន ខណៈ​ពេល Dybala គឺ​នឹង​ក្លាយជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​នៅ​ខែមិថុនា​ខាង​មុខ​។

ក្លឹ​ប Arsenal ចង់បាន Dybala មក ប៉ុន្តែ​ក្នុង​នោះ​ក្លឹ​ប​ដូច​ជា Chelsea, Inter និង Atletico Madrid ក៏​ចាប់អារម្មណ៍​ចំពោះ​គាត់​ផង​ដែរ​៕