ប្រទេស​មួយ​នេះ ត្រូវ​រស់​ដោយ​គ្មាន​អគ្គិសនី ១៣​ម៉ោង​ក្នុង​១​ថ្ងៃ ព្រោះតែ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ប្រទេស​ស្រី​លង្កា សម្រេចចិត្ត​បិទ​ភ្លើង​នៅ​តាម​ដងផ្លូវ ដើម្បី​សន្សំ​សំចៃ​អគ្គិសនី និង​បង្កើន​ការ​ផ្ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់ ១៣​ម៉ោង ក្នុង​មួយ​ថ្ងៃ ព្រោះ​បញ្ហា​វិបត្តិ​ខ្វះខាត​ថាមពល​ធ្ងន់ធ្ងរ​។

រដ្ឋមន្ត្រីក្រសួង​ថាមពល​ស្រី​លង្កា លោកស្រី ប៉ា​វី​ត្រា វ៉ា​ន់​ណៃ​រ៉ា​ច់​ឈី បាន​បញ្ជាក់​ថា យើង​បាន​ណែនាំ​ដល់​មន្ត្រី​របស់​យើង​រួច​ហើយ ឲ្យ​បិទ​ភ្លើង​បំភ្លឺ​តាម​ដង​ទូ​ទាំង​ប្រទេស ដើម្បី​សន្សំ​សំចៃ ហើយ​ការ​ដឹក​ជញ្ជូន ប្រេង​ម៉ា​ស៊ូ​ក្រោម​ឥណទាន​ចំនួន​៥០០​លាន​ដុល្លារ​ពី​ប្រទេស​ឥណ្ឌា រំពឹង​ថា​នឹង​មក​ដល់​នៅ​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ​៕