លោក ពូ​ទី​ន បញ្ជា​អោយ​កែន​ទាហាន​ថ្មី​ចូល​ក្នុង​ជួរ​កងទ័ព​បន្ថែម​ទៀត

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​៣១ ខែមីនា បានអោយ​ដឹង​ថា​លោក ប្រធានាធិបតី​រុ​ស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ ដែល​បញ្ជា​ឱ្យ​កែន​ទាហាន​ថ្មី​ចំនួន ១៣៤,៥០០​នាក់​ចូល​ក្នុង​ជួរ​កងទ័ព ដោយ​ក្រសួង​ការពារ​បាន​បញ្ជាក់​ថា​កង​ទ​ព​នេះ​មិន​មាន​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ​។​

​ក្នុង​នោះ​ការ​កែន​កងទ័ព​និទាឃ​រដូវ​ប្រចាំឆ្នាំ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែមេសា ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា នឹង​ប៉ះពាល់​ដល់​បុរស​រុ​ស្ស៊ី ដែល​មាន​អាយុ​ពី​១៨ ទៅ ២៧​ឆ្នាំ​៕