រុ​ស្ស៊ី​ចោទ​អ៊ុយ​ក្រែ​ន ប្រើ​សាល​ប្រជុំ​ធ្វើ​ជា​កន្លែង​ស្តុក​អាវុធ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយរ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា រុ​ស្ស៊ី​បាន​ចេញ​មក​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា យុទ្ធ​ជន​អ៊ុយ​ក្រែ​ន​កំពុង​ប្រើប្រាស់​សាល​ប្រជុំ​បែបសាសនា​ដើម្បី​រក្សា​ទុក​អាវុធ និង​គ្រាប់រំសេវ​ដោយ​សម្ងាត់​។ ក្រុង​គៀវ​បាន​ចោទ​ក្រុង​មូ​ស្គូ​ម្តង​ហើយ​ម្តងទៀត​ពី​ការ​វាយប្រហារ​លើ​គោលដៅ​ជន​ស៊ី​វិល ខណៈ​ដែល​រុ​ស្ស៊ី​និយាយ​ថា ខ្លួន​គ្រាន់តែ​វាយប្រហារ​ទីតាំង​ដែល​ប្រើ​ដោយ​យោធា​ប៉ុណ្ណោះ​។​

​ឧត្តមសេនីយឯក Igor Konashenkov អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ចោទប្រកាន់​ទីក្រុង​គៀវ​ពី​ការ​ព្យាយាម​បញ្ឆោត​ពិភពលោក​ជាមួយនឹង “​ការ​ភូត​កុហក​” អំពី​ការ​វាយលុក​របស់​រុ​ស្ស៊ី​។​

​គាត់​បាន​បង្ហាញ​រូបភាព​មួយ​ឈុត​ដែល​គាត់​និយាយ​ថា​ជា​ភស្តុ​តាង​នៃ “​អ្នក​ជាតិនិយម​” ដោយ​ប្រើ​សាល​ប្រជុំ​បែបសាសនា​មួយ​នៅ​ក្នុង​ទីក្រុង Uman នៅ​កណ្តាល​អ៊ុយ​ក្រែ​ន “​សម្រាប់​គោលបំណង​យោធា​”៕

RT