តម្លៃ​នំប៉័ង​នៅ​ប៉ូ​ឡូញ​អាច​នឹង​កើនឡើង ៤​ដង ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​គ្រាប់​ធុន​ជាតិ​ពី​ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​ក្នុង​នោះ​មាន​ចំនួន ៣០% នៃ​ការ​នាំ​ចេញ​ស្រូវ​សាលី​របស់​ពិភពលោក និង ២០% នៃ​ការ​នាំ​ចេញ​ពោត បាន ហើយ​ក៏​កំពុង​ជំរុញ​ឱ្យ​តម្លៃ​អាហារ​នៅ​លើ​ពិភពលោក​កើនឡើង​ផង​ដែរ​។ នេះ​បើ​យោង​តាម​ប្រធាន​គណបក្សប្រឆាំង Civic Platform ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី Donald Tusk បាន​បញ្ជាក់​ថា​នៅ​ក្នុង​ប្រទេស​ប៉ូ​ឡូញ តម្លៃ​នំប៉័ង​អាច​កើនឡើង​បួន​ដង​នៅ​ចុងឆ្នាំ​នេះ​  ។​

​ថ្លែង​នៅ​ស្ថានីយ៍​វិទ្យុ Polsat News កាលពី​ថ្ងៃ​ពុធ លោក​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ថា តម្លៃ​នំ​បុ័ង​ថោក​បំផុត​នៅ​ក្នុង​ប្រទេស​អាច​នឹង​មាន​តម្លៃ ១០ zlotys (​ប្រហែល $២.៤០) នៅ​ចុងឆ្នាំ​នេះ​។​

​បច្ចុប្បន្ន​នេះ​តម្លៃ​នំប៉័ង​ធម្មតា​ដែល​មាន​ទម្ងន់ ០.៥ គីឡូក្រាម​នៅ​ប្រទេស​ប៉ូ​ឡូញ​គឺ​ប្រហែល ២.២-២.៦ zlotys៕