រុ​ស្ស៊ី​ត្រូវ​ពន្យា​ពេល ដើម្បី​អោយ​ប្រទេស​ដែល​ទិញ​ឧស្ម័ន និង​ប្រេង ទូទាត់​ជា​ប្រាក់ “​រូប​” ក្រោម​ហេតុផល​ថា

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​និយាយ​ថា ដំណើរការ​នៃ​ការ​ផ្លាស់​ប្តូរ​ការ​ទូទាត់​ជា​ប្រាក់​”​រូប​” សម្រាប់​ការ​នាំ​ចេញ​ឧស្ម័ន​របស់​រុ​ស្ស៊ី​នឹង​ត្រូវការ​ពេលវេលា ហើយនឹង​មិន​ចាប់ផ្តើម​ភ្លាម​ៗ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ទេ បើ​ទោះបីជា​ថ្ងៃ​ផុតកំណត់​នៅ​ថ្ងៃ​ទី​៣១ ខែមីនា ដែល​ជា​កំណត់​ដោយ​លោក​ជា​ប្រធានាធិបតី​ក៏​ដោយ​។​

​លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា “​ដំណើរការ​នេះ​ត្រូវ​ចំណាយ​ពេលវេលា​ក្នុង​ការ​សិក្សា​ទៅ​លើ​ផ្នែក​បច្ចេកទេស​” ដោយ​បន្ថែម​ថា​អ្នក​នាំ​ចូល​នឹង​ត្រូវ​បាន​ផ្តល់​ឱ្យ​នៅ​ពេលវេលា​សម្រាប់​ផ្លាស់​ប្តូរ​។​

​គួរ​បញ្ជាក់​ថា​កាលពីដើម​ស​ប្តា​ហ៍​នេះ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​បញ្ជា​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ចាំបាច់ ដើម្បី​ប្តូរ​ការ​ទូទាត់​ទាំងអស់​សម្រាប់​ឧស្ម័ន​ធម្មជាតិ​របស់​រុ​ស្ស៊ី ពី​ក្រុមហ៊ុន​ដែល​ទិញ “​មិនមែន​ជា​មិត្ត​” ទៅ​ជា​ប្រាក់ “​រូប​” ចាប់ពី​ថ្ងៃ​ទី​៣១ ខែមីនា​។​

​វិធានការ​នេះ​កំណត់​គោលដៅ​រដ្ឋ​ដែល​កំពុង​ធ្វើសង្គ្រាម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រុ​ស្ស៊ី ដោយ​ការ​ដាក់​ទណ្ឌកម្ម​យ៉ាងច្រើន និង​ការ​បង្កក​ប្រាក់​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ប្រទេស​នេះ បន្ទាប់​ពី​ការ​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​៕