Home បច្ចេកវិទ្យា Samsung សម្រេច​ដក​អក្សរ “Z” ចេញពី​ទូរស័ព្ទ​ដៃ ២​ម៉ូ​ដែល ក្រោម​ហេតុផល

Samsung សម្រេច​ដក​អក្សរ “Z” ចេញពី​ទូរស័ព្ទ​ដៃ ២​ម៉ូ​ដែល ក្រោម​ហេតុផល

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទិ​៣០ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េ​ខាងត្បូង Samsung បាន​សម្រេចចិត្ត​ដក​អក្សរ ‘Z’ ចេញពី​ស្លាក​យីហោ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​បាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ឡា​ត​វី លី​ទុ​យ​អា​នី និង​អេ​ស្តូ​នី​ហើយ​។ ក្នុង​នោះ Galaxy Z Fold 3 និង Galaxy Z Flip 3 ឥឡូវនេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា Galaxy Fold 3 និង Galaxy Flip 3 ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​តំបន់​បាល់​ទិ​ក​។​

​ក្រុមហ៊ុន Samsung មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ផ្លាស់​ប្តូរ​នេះ​ទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ណែនាំ​ថា ការ​ផ្លាស់​ប្តូរ​នេះ​គឺ​ចង់​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ទីក្រុង Kiev ចាប់តាំងពី​អក្សរ ‘Z’ ត្រូវ​បាន​អ្នកខ្លះ​យល់​ថា​ជា​និមិត្តសញ្ញា​នៃ​ការ​គាំទ្រ​សម្រាប់​ការ​វាយលុក​យោធា​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​៕

Previous articleប្រទេស​មួយ​នេះ​ស្នើរ​អោយ​យក​លុយ​ទូទាត់​ថ្លៃ​ប្រេង និង​ឧស្ម័ន​របស់​រុ​ស្ស៊ី ទៅ​ទុក​ជួយ​កសាង​អ៊ុយ​ក្រែ​ន​វិញ
Next articleរុ​ស្ស៊ី​ត្រូវ​ពន្យា​ពេល ដើម្បី​អោយ​ប្រទេស​ដែល​ទិញ​ឧស្ម័ន និង​ប្រេង ទូទាត់​ជា​ប្រាក់ “​រូប​” ក្រោម​ហេតុផល​ថា