ប្រទេស​មួយ​នេះ​ស្នើរ​អោយ​យក​លុយ​ទូទាត់​ថ្លៃ​ប្រេង និង​ឧស្ម័ន​របស់​រុ​ស្ស៊ី ទៅ​ទុក​ជួយ​កសាង​អ៊ុយ​ក្រែ​ន​វិញ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ទីភ្នាក់ងារ​ព័ត៌មាន Interfax បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា អេ​ស្តូ​នី បាន​ផ្តល់​យោបល់​ថា ប្រាក់​ដែល​អឺរ៉ុប​គ្រោង​នឹង​ចំណាយ​លើ​ប្រទេស​រុ​ស្ស៊ី​សម្រាប់​ការ​ផ្គត់ផ្គង់​ថាមពល​របស់​ខ្លួន គួរតែ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​កសាង​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើង​វិញ​។​

​រដ្ឋមន្ត្រី​ការ​បរទេស​អេ​ស្តូ​នី Eva-Maria Liimets បាន​និយាយ​ថា “​ដើម្បី​បង្កើត​អោយមានផល​ប៉ះពាល់​ភ្លាម​ៗ និង​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ចំណាយ​លើ​អ្វី​ដែល​បាន​ធ្វើ​នៅ​អ៊ុយ​ក្រែ​ន​” ការ​ទូទាត់​សម្រាប់​ប្រេង និង​ឧស្ម័ន​របស់​ទីក្រុង​ម៉ូ​ស្គូ គួរតែ​ត្រូវ​បាន​ដាក់​ក្នុង​ធនាគារ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​កសាង​អ៊ុយ​ក្រែ​ន​ឡើង​វិញ​។​

​ការ​អត្ថាធិប្បាយ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អេ​ស្តូ​នី Eva-Maria Liimets បាន​ធ្វើ​ឡើង​នូវ​ជំហរ​ដែល​សំដែង​ដោយ​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​នេះ​គឺ​លោក Kaja Kallas កាលពី​ស​ប្តា​ហ៍​មុន ដែល​បាន​អំពាវនាវ​ឱ្យ EU បង្កើត​គណនី​មួយ​ដើម្បី​ដាក់​ប្រាក់​បញ្ញើ​ជា​បណ្តោះអាសន្ន​ដែល​ជា​ថ្លៃ​ទូទាត់​សម្រាប់​ប្រេង និង​ឧស្ម័ន​របស់​ទីក្រុង​ម៉ូ​ស្គូ​៕