បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាសហជីពឧស្សាហកម្មកំពូលរបស់ប្រទេសអាឡឺម៉ង់បាននិយាយថា រដ្ឋាភិបាលអាឡឺម៉ង់នឹងឃើញឧស្សាហកម្មធំៗរបស់ខ្លួនដូចជាដែកថែប សារធាតុគីមី និងក្រដាសបិទទ្វារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ប្រសិនបើគ្មានឧស្ម័ន ប្រេង និងធ្យូងថ្មពីប្រទេសរុស្ស៊ីនោះទេ។
ប្រធានសហជីព IG Metall, IGBCE និង IG Bau បានធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃអង្គារដើម្បីព្រមានអំពីការធ្លាក់ចុះនៃសក្តានុពល ប្រសិនជារដ្ឋាភិបាលអាល្លឺម៉ង់ហ៊ានកាត់បន្ថយការពឹងផ្អែកនៃថាមពលរបស់រុស្ស៊ី ដែលជាការឆ្លើយតបទៅនឹងជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។
លោក Michael Vassiliadis ប្រធានសហជីពកម្មករគីមី IGBCE របស់ប្រទេសអាឡឺម៉ង់បានចង្អុលបង្ហាញថា “ការផ្ទុះឡើងតម្លៃថាមពល វានឹងប៉ះពាល់ដល់ឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើថាមពល ដែលជាប្រភពដើមនៃឧស្សាហកម្ម”៕