បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹប Real Madrid នឹងធ្វើការលក់ចេញនៅកីឡាករ Rodrygo និង Marco Asensio នៅពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខបើក។
កីឡាករទាំង ២នាក់អាចនឹងលក់ ព្រោះក្លឹប Real Madrid ត្រូវការទុកចន្លោះទំនេរសម្រាប់នាំយក Kylian Mbappe របស់ PSG និង Erling Haaland របស់ Dortmund មក។
គួរបញ្ជាក់ថា Rodrygo បានបង្ហាញខ្លួន ៣៥ប្រកួតអោយ Madird នៅរដូវកាលនេះ ខណៈច្រើនជាង Asensio ចំនួន ២ប្រកួតប៉ុណ្ណោះ៕