ក្លឹ​ប​មួយ​នេះ​ចេញ​មក​បញ្ជាក់​ថា គ្មាន​លទ្ធភាព​អោយប្រាក់​ឈ្នួល​តាម​អ្វី​ដែល Pogba ចង់បាន​នោះ​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Calciomercato បានអោយ​ដឹង​ថា​ក្លឹ​ប Juventus មិន​អាច​ផ្តល់​អោយ​នៅ​ប្រាក់​ឈ្នួល​ដែល Paul Pogban ចង់បាន​នោះ​ទេ ហើយ​ក្លឹ​ប​នឹង​ចេញពី​ការ​ប្រកួតប្រជែង​យក​កីឡាករ Manchester United រូប​នេះ​។

កីឡាករ​វ័យ ២៩​ឆ្នាំ​រូប​នេះ បាន​លេង​នៅ Allianz Stadium ចន្លោះ​ឆ្នាំ ២០១២​ដល់​២០១៦ មុន​នឹង​ចាកចេញ​ទៅ​ចូលរួម​ជាមួយនឹង​ក្លឹ​ប United ជា​លើក​ទី​២​។ ប៉ុន្តែ​មើលទៅ​គាត់​ដូច​ជា​ចង់​ត្រលប់​ទៅ​កាន់ Turin វិញ នៅ​ពេល​ដែល​កុងត្រា​របស់​គាត់​ចប់​ជាមួយ United នៅ​ខែមិថុនា ខាង​មុខ​។

គួរ​បញ្ជាក់​ថា Pogba ទទួល​បាន ១៥​លាន​អឺ​រ៉ូ ក្នុង​មួយ​រដូវ​កាល​នៅ Old Trafford ប៉ុន្តែ Juve អាច​ផ្តល់​អោយ​គាត់​ត្រឹមតែ ៩​លាន​អឺ​រ៉ូ ប៉ុណ្ណោះ​។ កត្តា​នេះ​បាន​ធ្វើ​អោយ​គាត់​សម្លឹង​មើល​នៅ​សំណើរ​ផ្សេង​ទៀត​ពី​ក្លឹ​ប Real Madrid និង PSG៕