Home ព័ត៌មានអន្តរជាតិ ទាហាន​រក្សា​សន្តិភាព​របស់​ UN ​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ

ទាហាន​រក្សា​សន្តិភាព​របស់​ UN ​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា សមាជិក​ចំនួន​ប្រាំបី​នាក់​នៃ MONUSCO ដែល​ជា​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ បាន​ស្លាប់​នៅ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​របស់​ពួក​គេ​បាន​ធ្លាក់​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស Rwanda កាលពី​ថ្ងៃ​អង្គារ​។ យោធា​កុង​ហ្គោ​បាន​ចោទប្រកាន់​ក្រុម​សកម្មប្រយុទ្ធ​ចលនា​ថា​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ ប់ូ​ន្តែ​ក្រុម​ឧទ្ទាម​បាន​ធ្វើការ​បដិសេធ​។​

MONUSCO បាន​និយាយ​ថា ឧទ្ធម្ភាគចក្រ​ប៉ា​គី​ស្ថាន​ដែល​មាន​លេខ​កន្ទុយ ៨១០ ស្ថិត​នៅ​លើ​ជើងហោះហើរ​ឈ្លបយកការណ៍​ពីលើ​តំបន់ Tshanzu ក្នុង​ខេត្ត North Kivu ជិត​ព្រំដែន​ជាមួយ​ប្រទេស Rwanda និង Uganda ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​យោធា​កុង​ហ្គោ​លោក​ឧត្តមសេនីយ៍ Sylvain Ekeng បានអោយ​ដឹង​ថា​យន្តហោះ​ខាងលើ​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទឹកដី ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា M23៕

Previous articleលោក ម៉ា​ក្រុង ប្រាប់​លោក ពូ​ទី​ន ថា “​លោក​ខាងលិច​មិន​ព្រម ទូទាត់​ថ្លៃ​ឧស្ម័ន​ជា​ប្រាក់​រូប​នោះ​ទេ​”
Next articleឃាត់ខ្លួន​ក្មេង​ទំនើង ៣​នាក់ បង្ក​ការ​អុកឡុក​តាម​ដងផ្លូវ​សាធារណៈ