លោក ម៉ា​ក្រុង ប្រាប់​លោក ពូ​ទី​ន ថា “​លោក​ខាងលិច​មិន​ព្រម ទូទាត់​ថ្លៃ​ឧស្ម័ន​ជា​ប្រាក់​រូប​នោះ​ទេ​”

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ប្រាប់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទី​ន ថា ប្រទេស​លោក​ខាងលិច​មិន​យល់ព្រម​ចំពោះ​សំណើ​របស់​រុ​ស្ស៊ី ក្នុង​ការ​ទូទាត់​ថ្លៃ​ឧស្ម័ន​ជា​ប្រាក់ “​រូប​” នោះ​ទេ​។​

​នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​មន្ត្រី Elysee បានអោយ​ដឹង​ថា​លោក Macron បាន​ប្រាប់​លោក Putin ថា វា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​អតិថិជន​លោក​ខាងលិច​ក្នុង​ការ​ទូទាត់​ថ្លៃ​ឧស្ម័ន​ជា​រូបិយប័ណ្ណ​រុ​ស្ស៊ី ។​

​មន្ត្រី​រូប​នេះ​បាន​និយាយ​ថា “​ប្រទេស​បារាំង​មិន​ព្រម​បង់ប្រាក់​រូប​”៕