អា​រ៉ាប់​រួម​៖ គ្មាន​អ្វី​អាច​មក​ជំនួស​ប្រេង​របស់​រុ​ស្ស៊ី​បាន​នោះ​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២២​បានអោយ​ដឹង​ថា លោក Suhail al-Mazrouei រដ្ឋមន្ត្រីក្រសួង​ថាមពល​របស់​ប្រទេស​អា​រ៉ាប់​រួម (UAE) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ទីផ្សារ​ថាមពល​របស់​ពិភពលោក​ត្រូវការ​ប្រេង​ពី​រុ​ស្ស៊ី ហើយ​គ្មាន​អ្នក​ផលិត​ណា​អាច​ជំនួស​វា​បាន​នោះ​ទេ​។​

​លោក Suhail al-Mazrouei បាន​ពន្យល់​ក្នុង​អំឡុង​វេទិកា​ថាមពល​នៅ​ទីក្រុង​ឌូ​បៃ ថា ប្រទេស​រុ​ស្ស៊ី​ផលិត​ប្រេង​ប្រហែល ១០​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​សមាជិក​ដ៏​សំខាន់​នៃ​សម្ព័ន្ធភាព​ថាមពល OPEC+ ។​

​លោក​បាន​ទទូច​ថា “​ទុក​នយោបាយ​នៅ​មួយ​ឡែក ហើយ​យើង​ត្រូវការ​បរិមាណ​ប្រេង​នោះ​នៅ​ថ្ងៃនេះ​”​។ ដោយ​បន្ថែម​ថា លុះត្រាតែ​មាន​នរណា​ម្នាក់​អាច​ផ្តល់​នៅ​ចំនួន​ប្រេង​នោះ​បាន ប៉ុន្តែ​យើង​មើល​មិនឃើញ​ថា​មាន​នរណា​ម្នាក់​អាច​ជំនួស​រុ​ស្ស៊ី​បាន​ឡើយ​៕