បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុញ្ញាតឱ្យរដ្ឋាភិបាល, ធនាគារកណ្តាល និងធនាគារ Gazprombank ចាត់វិធានការចាំបាច់ ដើម្បីប្តូរការទូទាត់ទាំងអស់សម្រាប់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីចំពោះ “ប្រទេសដែលមិនមែនជាមិត្ត” ទៅជាប្រាក់ “រូប” ចាប់ពីថ្ងៃទី៣១ ខែមីនា។
វិធានការនេះកំណត់គោលដៅទៅលើ “រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប និងប្រទេសផ្សេងទៀតដែលបានដាក់ចេញនូវការរឹតបន្តឹងប្រឆាំងនឹងពលរដ្ឋនៃប្រទេសរុស្ស៊ី និងនីតិបុគ្គលរបស់រុស្ស៊ី”។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីនឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នធម្មជាតិទៅកាន់ប្រទេសដែលបដិសេធមិនទូទាត់ជាប្រាក់ “រូប”៕