បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាប្រធានសហព័ន្ធនៃអង្គការនាំចេញឥណ្ឌា (FIEO) លោក A Sakthivel បានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃពុធថា ប្រព័ន្ធដែលអនុញ្ញាតឱ្យការទូទាត់ប្រាក់ រូពី-រូប ដោយផ្ទាល់នៅក្នុងពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌា អាចនឹងត្រូវបានដាក់ឱ្យដំណើរការក្នុងសប្តាហ៍នេះ។ ការរៀបចំនេះនឹងអនុញ្ញាតឱ្យឥណ្ឌា និងរុស្ស៊ីអាចអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុដោយមិនឆ្លងកាត់ប្រាក់ដុល្លារអាមេរិក។
យោងតាមមន្ត្រីរូបនេះ រដ្ឋាភិបាលឥណ្ឌាកំពុងធ្វើការលើសំណើរបស់ធានាគារចំនួន ៥ ដើម្បីអនុញ្ញាតឱ្យធនាគារឥណ្ឌាទាំងនោះអាចចូលរួមក្នុងយន្តការពាណិជ្ជកម្មប្រាក់ រូពី-រូប។ ការរៀបចំនេះនឹងអនុញ្ញាតឱ្យអ្នកនាំចេញរបស់ឥណ្ឌាបន្តធ្វើអាជីវកម្មជាមួយរុស្ស៊ី។ វាក៏នឹងអនុញ្ញាតឱ្យឥណ្ឌាបន្តទិញថាមពលរបស់រុស្ស៊ី និងទំនិញផ្សេងៗទៀតបានផងដែរ។
យោងតាមលោក Sakthivel សេដ្ឋកិច្ចឥណ្ឌាអាចទទួលបានប្រាក់ចំណេញពីទណ្ឌកម្មដែលរុស្ស៊ីកំពុងប្រឈមមុខ ខណៈដែលពួកគេផ្តល់ឱកាសឱ្យអ្នកនាំចេញឥណ្ឌាពង្រីកទីផ្សាររុស្ស៊ី៕