បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាអ្នកនាំចូលឧស្ម័ននៅអាស៊ីរបស់រុស្ស៊ីបានសម្តែងការចម្រូងចម្រាស់ក្នុងសប្តាហ៍នេះទាក់ទងនឹងការទាមទាររបស់ក្រុងម៉ូស្គូក្នុងការទូទាត់ការចែកចាយឧស្ម័នជាប្រាក់ “រូប”។ លក្ខខណ្ឌថ្មីនេះ ត្រូវបានប្រើសម្រាប់ប្រទេសដែលបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជុំវិញប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។
កាលពីថ្ងៃពុធកន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា “ប្រទេសដែលមិនមែនជាមិត្ត” នឹងបន្តទទួលបានឧស្ម័នធម្មជាតិរបស់រុស្ស៊ីក្នុងបរិមាណ និងតម្លៃដែលបានកំណត់ក្នុងកិច្ចសន្យា ប៉ុន្តែឥឡូវនេះត្រូវទូទាត់ជារូបិយប័ណ្ណជាតិរបស់ប្រទេសរុស្ស៊ី។ ចំពោះអាស៊ី ប្រទេសដែលទិញឧស្ម័នពីរុស្ស៊ីរួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ដែលនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីគម្រោង Sakhalin-2 និង Yamal LNG របស់រុស្ស៊ី។
ថ្លែងមតិលើការអភិវឌ្ឍន៍នេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Shun’ichi Suzuki បាននិយាយថា ទីក្រុងតូក្យូមានការយល់ច្រឡំចំពោះការទាមទាររបស់រុស្ស៊ីក្នុងការទូទាត់ជាប្រាក់ “រូប”៕