បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាចំណែកនៃប្រាក់ដុល្លារអាមេរិកក្នុងការទូទាត់ហិរញ្ញវត្ថុសកលបានធ្លាក់ចុះនៅក្នុងខែកុម្ភៈ នេះបើយោងតាមប្រព័ន្ធប្រតិបត្តិការអន្តរធនាគារ SWIFT ។
ការប្រើប្រាស់ប្រាក់ដុល្លារបានធ្លាក់ចុះ ១.០៧% ធ្វើអោយធ្លាក់ចុះមកនៅត្រឹម ៣៨.៨៥% នៃប្រតិបត្តិការសកលទាំងអស់ដែលធ្វើឡើងតាមរយៈ SWIFT ។ ទោះយ៉ាងណាក៏ដោយ លើមូលដ្ឋានប្រចាំឆ្នាំ ភាគហ៊ុនប្រាក់ដុល្លារនៅតែកើនឡើង ០.៤២% ។
ផ្ទុយទៅវិញការទូទាត់ជាប្រាក់អឺរ៉ូ បានកើនឡើងក្នុងខែកុម្ភៈដោយក្នុងកម្រិត ១.២៣% គឺកើនដល់ ៣៧.៧៩%។ ប្រាក់អឺរ៉ូបានកើនឡើងច្រើនបំផុតក្នុងចំណោមរូបិយប័ណ្ណកំពូលទាំង ៥របស់ពិភពលោកពីមួយឆ្នាំទៅមួយឆ្នាំ៕