បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាកីឡាករវ័យក្មេងសញ្ជាតិហូឡង់ Tahith Chong របស់ក្លឹប Manchester United ត្រូវបានគេចូលប្លន់ដល់ក្នុងផ្ទះ ដោយប្រើកាំបិតភ្ជង់នឹងបំពង់ករបស់គាត់។
គួរបញ្ជាក់ថាកីឡាករ Tahith Chong ដែលបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លឹប Birmingham City ដែលនៅផ្ទះរ ក្នុងតំបន់ Greater Manchester ស្របពេលដែលក្រុមក្មេងស្ទាវមួយក្រុមបានចូលផ្ទះគាត់នៅម៉ោងប្រហែល ៣ ទៀបភ្លឺ ដោយបានកាន់កាំបិតភ្ជង់ត្រង់បំពង់ក ដើម្បីគំរាមគាត់អោយប្រគល់វត្ថុមានតម្លៃ។ Tahith Chong បានប្រគល់របស់របរមួយចំនួនរួមទាំងនាឡិកាដៃ និងគ្រឿងអលង្ការ ទៅអោយចោរនៅក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីជាងពីរខែមុន ប៉ុន្តែត្រូវបានចេញមកបំភ្លឺនៅចុងសប្តាហ៍នេះ៕