កីឡាករ​វ័យក្មេង​របស់ Genoa!! ធ្វើ​អោយ​ក្លឹ​ប​ធំ​ៗ ស្រក់ទឹកមាត់​ចង់បាន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Calciomercato បានអោយ​ដឹង​ថា​ខ្សែការពារ​ខាងឆ្វេង​របស់ Genoa គឺ Andrea Cambiaso គឺជា​គោលដៅ​របស់​ក្លឹ​ប Milan​។

ក្លឹ​ប Milan កំពុង​សម្លឹង​មើល​កីឡាករ​វ័យ ២២​ឆ្នាំ​រូប​នេះ ដាច់​នឹង​អាច​មក​ជំនួស​កន្លែង Fode Ballo-Toure​។

គួរ​បញ្ជាក់​ថា Cambiaso នៅ​សល់​កុង​ត្រាតែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ​ក្លឹ​ប Genoa ដែល​វា​អាច​ធ្វើ​អោយ​តម្លៃ​ខ្លួន​របស់​គាត់​មានការ​កាត់​បន្ថយ​យ៉ាងច្រើន​នៅ​រដូវក្តៅ​ខាង​មុខ​៕