ការ​ទូទាត់​ថ្លៃ​ឧស្ម័ន​ជា​ប្រាក់ “​រូប​” គឺ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌ​របស់​សហភាព​អឺរ៉ូប

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ការ​ប្តូរ​ទៅ​ជា​ប្រាក់ “​រូប​” សម្រាប់​ការ​ទូទាត់​ឧស្ម័ន​ដែល​ត្រូវ​បាន​ប្រកាស​កាលពីដើម​ស​ប្តា​ហ៍​នេះ​ដោយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទី​ន នឹង​បង្ខំ​អោយ​សហភាព​អឺរ៉ុប​មិន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុ​ស្ស៊ី ប្រសិនបើ​ខ្លួន​ចង់​រក្សា​ឧស្ម័ន​ឱ្យ​ហូរ​ចូល​។​

​យោង​តាម​សេដ្ឋវិទូ Düsseldorf លោក Jens Südekum បានអោយ​ដឹង​ថា ដើម្បី​ទូទាត់​ថ្លៃ​ដឹក​ជញ្ជូន​ឧស្ម័ន អឺរ៉ុប​នឹង​ត្រូវ​ទិញ​ប្រាក់ “​រូប​” ពី​ធនាគារកណ្តាល​នៃ​ប្រទេស​រុ​ស្ស៊ី ដែល​កាលពី​ដើមខែ​នេះ​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​។ វិធានការ​នេះ​ហាមឃាត់​រាល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​រវាង​និយតករ​ហិរញ្ញវត្ថុ​រុ​ស្ស៊ី និង​សហភាព​អឺរ៉ុប​៕