ប្រ​ធានា​ធីប​តី​អា​មេ​រិ​ក អំពាវនាវ អោយ​ទម្លាក់​លោក ពូ​ទី​ន ចេញពី​តំណែង

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​អំពាវនាវ​ឲ្យ​មានការ​ទម្លាក់​ពី​តំណែង​ប្រធានាធិបតី​រុ​ស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទី​ន ។ លោក​បាន​ធ្វើការ​អំពាវនាវ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រជាជន​រុ​ស្ស៊ី​ក្នុងអំឡុងពេល​សុន្ទរកថា​នៅ​ទីក្រុង Warsaw ជា​កន្លែង​ដែល​គាត់​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សៅរ៍​។​

​លោក Biden បាន​ប្រកាស​នៅ​ចុងបញ្ចប់​នៃ​សុន្ទរកថា​ដ៏​រំជួលចិត្ត​មួយ​នៅ​ក្នុង Royal Castle នៃ​រដ្ឋធានី​ប៉ូ​ឡូញ​ថា “​សម្រាប់​ជា​ប្រយោជន៍​របស់​ព្រះ បុរស​នេះ​មិន​អាច​រក្សា​អំណាច​បាន​ទេ​” ។ គួរ​បញ្ជាក់​ថា​លោក Biden ធ្លាប់​បាន​បរិហារ​លោក ពូ​ទី​ន ថា​ជា “​ឧក្រិដ្ឋជន​សង្គ្រាម​” និង​ជា “​ជន​ផ្តាច់​ការ​” ហើយ​បាន​ចោទប្រកាន់​លោក​ចំពោះ​ការ​ប្រមាថ​ភូមិសាស្ត្រ​នយោបាយ​ផ្សេង​ទៀត នេះ​ជា​ការ​ទាមទារ​ដំបូង​របស់​លោក ដែល​ទាមទារ​ឱ្យ​ដក​ប្រធានាធិបតី​ចេញពី​តំណែង​៕