Gerrard ចង់បាន​កីឡាករ​ម្នាក់​នេះ​មក​ពង្រឹង​តំបន់​ការពារ​របស់ Aston Villa

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Football Insider បានអោយ​ដឹង​ថា​ក្លឹ​ប Aston Villa កំពុង​សម្លឹង​មើល​ការ​ដោះ​ដូរ​យក​នៅ​ខ្សែការពារ Stefan de Vrij​។

លោក Steven Gerrard ចង់បាន​នៅ​កីឡាករ​វ័យ ៣០​ឆ្នាំ មក​កាន់​ទឹកដី Villa Park ដូច​ទៅ​នឹង​ការ​ខ្ចី​ជើង​យក​មក​នៅ​កីឡាករ Philippe Coutinho ពី​ក្លឹ​ប Barcelona កាលពី​ខែមករា​។

អនាគត​របស់ De Vrij នៅ​ក្លឹ​ប Inter ក្នុង​ពេល​នេះ នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ខណៈ​កុងត្រា​របស់​គាត់​នឹង​បញ្ចប់​នៅ​ចុងរដូវ​កាល ២០២២-២៣​ខាង​មុខ​៕