បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា អ្នកការទូតអាមេរិក Mira Rapp-Hooper បានប្រាប់នៅក្នុងសន្និសីទអនឡាញដែលរៀបចំដោយសាលា Advanced International Studies ខណៈដែលទទួលស្គាល់ថា ការបដិសេធរបស់ឥណ្ឌាក្នុងការបោះបង់ចោលមិត្តភាពដ៏យូរអង្វែងរបស់ខ្លួនជាមួយរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែនគឺ “មិនពេញចិត្ត” ។
លោក Rapp-Hooper នាយកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានសំដៅជាពិសេសទៅលើការបោះឆ្នោតថ្មីៗរបស់ឥណ្ឌានៅអង្គការសហប្រជាជាតិ ជាកន្លែងដែលឥណ្ឌាបានបដិសេធមិនចេញមុខប្រឆាំងនឹងសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយនៅស្ងៀមនៅក្នុងក្រុមប្រឹក្សាសន្តិសុខ៕