ប្រទេស​មួយ​នេះ​សម្រេច​មិន​តម្លៃ​ថ្លៃ​សាំង ដើម្បី​ជួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្លួន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា រដ្ឋាភិបាល​នី​កា​រ៉ា​ហ្គា​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​មិន​តម្លើងថ្លៃ​ប្រេងឥន្ធនៈ​ទេ បើ​ទោះបីជា​មានការ​កើនឡើង​នៅ​លើ​ទីផ្សារ​ពិភពលោក​ចំ​ពេល​មាន​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏​ដោយ​។

ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​នឹង​ទប់នៅតម្លៃកើនឡើង​របស់​សាំង និង​ម៉ា​ស៊ូ​ត ព្រោះ​កត្តា​ចុង​ក្រោយ​នេះ​មាន​សារៈសំខាន់​សម្រាប់​គ្រួសារ​នី​កា​រ៉ា​ហ្គា​ភាគច្រើន​ដែល​ប្រើប្រាស់​វា​ដើម្បី​ប្រើប្រាស់ក្នុងការចម្អិនម្ហូបអាហារ​។

វិធានការ​នេះ​មាន​គោលបំណង​រក្សា​តម្លៃ​អ្នក​ប្រើប្រាស់​លើ​ឥន្ធនៈ​ទាំងនោះ​ក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ដំឡើង​ថ្លៃ​ប្រេងឥន្ធនៈ​សកល​លើ​សេដ្ឋកិច្ច​គ្រួសារ​ក្នុងស្រុក​៕