បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Alexey Reznikov បាននិយាយថា លោកកំពុងមានអារម្មណ៍សុទិដ្ឋិនិយម បន្ទាប់ពីកិច្ចពិភាក្សាជាមួយឥស្សរជនសំខាន់ៗរបស់រដ្ឋាភិបាលអាមេរិក ដែលដឹកនាំដោយប្រធានាធិបតី Joe Biden នៅរដ្ឋធានី Warsaw ប្រទេសប៉ូឡូញ កាលពីថ្ងៃសៅរ៍។ រដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងរដ្ឋមន្ត្រីការបរទេស Antony Blinken ក៏បានចូលរួមកិច្ចប្រជុំនេះ រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេស Kiev លោក Dmitry Kuleba ផងដែរ។
ថ្លែងបន្ទាប់ទៅកាន់អ្នកសារព័ត៌មាន លោក Dmitry Kuleba បាននិយាយថា ប្រទេសរបស់លោកបានទទួល “ការសន្យាបន្ថែមពីសហរដ្ឋអាមេរិក នៅកិច្ចសហប្រតិបត្តិការការពារជាតិរបស់យើងនឹងវិវត្តន៍”។ មន្ត្រីរូបនេះក៏បានលាតត្រដាងផងដែរថា ក្រុងគៀវ និងក្រុងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាលើមធ្យោបាយដែលអាចធ្វើទៅបានក្នុងការដាក់សម្ពាធលើរដ្ឋសហភាពអឺរ៉ុប ដើម្បីដាក់សម្ពាធឱ្យពួកគេដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមានបាននិយាយថាប្រធានាធិបតី Biden បានធ្វើបច្ចុប្បន្នភាពរដ្ឋមន្ត្រីអ៊ុយក្រែនស្តីពី “កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការប្រមូលផ្តុំពិភពលោកក្នុងការគាំទ្រការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី” ក៏ដូចជា “សកម្មភាពបន្តរបស់ខ្លួនក្នុងការធ្វើឱ្យប្រធានាធិបតីពូទីនទទួលខុសត្រូវ”៕