បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានចេញសេចក្តីណែនាំនៅលើគេហទំព័ររបស់ខ្លួនដោយព្រមានថាប្រតិបត្តិការទាក់ទងនឹងមាសដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីអាចនឹងទទួលរងការដាក់ទណ្ឌកម្មដោយអាជ្ញាធរសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍បាននិយាយថា វិធានការនេះគឺសំដៅបញ្ឈប់រុស្ស៊ីពីការគេចចេញពីការដាក់ទណ្ឌកម្មដែលមានស្រាប់។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះម្នាក់ត្រូវបានដកស្រង់សម្តីដោយ Reuters ថា “គោលបំណងរបស់យើងនៅទីនេះគឺដើម្បីដកយកអត្ថប្រយោជន៍ និងឯកសិទ្ធិជាវិធីសាស្ត្រដែលរុស្ស៊ីធ្លាប់ទទួលបានក្នុងនាមជាអ្នកចូលរួមក្នុងសេដ្ឋកិច្ចអន្តរជាតិ” ។