បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា Spotify បានប្រកាសថា ខ្លួននឹងចាកចេញពីប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹង “ច្បាប់ព័ត៌មានក្លែងក្លាយ” ដែលបានអនុម័តកាលពីដើមខែនេះ ដែលហាមឃាត់ការផ្សាយព័ត៌មានមិនពិតអំពីយោធារុស្ស៊ី។
វេទិកានេះបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃសុក្រ ដោយហៅការសម្រេចចិត្តថា “ពិបាក”។ វេទិកានេះបានទទួលស្គាល់ថាខ្លួននឹងត្រូវចាត់វិធានការ “ប្រតិបត្តិការ” ជាច្រើនដើម្បីដកខ្លួនចេញពីប្រទេសរុស្ស៊ីទាំងស្រុង ប៉ុន្តែគ្រោងនឹងផ្អាកសេវាកម្មរបស់ខ្លួនទាំងស្រុងនៅដើមខែមេសា៕