បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា ប្រទេសរុស្ស៊ីបានដោះស្រាយកង្វល់របស់បណ្តាប្រទេសនៅអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍អំពីផែនការផ្លាស់ប្តូរការទូទារប្រាក់សម្រាប់ការចែកចាយឧស្ម័នពីប្រាក់អឺរ៉ូទៅជាប្រាក់រូប។
ក្នុងនោះប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បាននិយាយថា ការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ នឹងបង្កើតបញ្ហាជាច្រើន។ លោកបានពន្យល់ថា ប្រទេសប៊ុលហ្គារី ដែលជាប្រទេសដែលធ្វើការចែកចាយឧស្ម័នទៅកាន់ប្រទេសស៊ែប៊ី និងហុងគ្រីនោះ បានប្រកាសពីឆន្ទៈរបស់ខ្លួនក្នុងការប្តូរទៅជាប្រាក់រូបក្នុងការទូទាត់ឧស្ម័ន។
ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បញ្ហានេះត្រូវបានបិទ ហើយប៊ុលហ្គារីនឹងត្រូវបង់ប្រាក់ជាប្រាក់រូប “ថាតើពួកគេចូលចិត្តវា ឬអត់”៕