Home ព័ត៌មានអន្តរជាតិ រុ​ស្ស៊ី​បញ្ជូន​ទ័ព​ទៅ​ធ្វើ​សមយុទ្ធ លើ​កោះ​ដែល​មាន​ជម្លោះ​ជាមួយ​ជប៉ុន

រុ​ស្ស៊ី​បញ្ជូន​ទ័ព​ទៅ​ធ្វើ​សមយុទ្ធ លើ​កោះ​ដែល​មាន​ជម្លោះ​ជាមួយ​ជប៉ុន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Interfax នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ប្រទេស​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ នៅ​តំបន់​ប្រជុំ​កោះ​ដែល​មាន​បញ្ហា​វិវាទ​ជាមួយ​ជប៉ុន ដោយ​ប្រើ​កម្លាំង​ទ័ព​ជាង ៣០០០​នាក់​។

សមយុទ្ធ​មួយ​នេះ កើតឡើង​ក្រោយ​ក្រសួងការបរទេស​រុ​ស្ស៉ី​ប្រកាស​ផ្អាក​កិច្ចចរចា​សន្ធិសញ្ញា​សន្តិភាព ដើម្បី​បញ្ចប់​សង្គ្រាមលោក​ជា​ផ្លូវការ​ជាមួយ​ជប៉ុន ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​របស់​ទីក្រុង​តូ​ក្យូ​ប្រឆាំង​នឹង​ទីក្រុង​មូ​ស្គូ ជុំវិញ​វិបត្តិ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​នៅ​ស​ប្តា​ហ៍​នេះ​៕

Previous articleគោលដៅ​ទាំង​ពីរ​របស់ Man Utd ត្រូវ​បាន​ក្លឹ​ប​ផ្សេង​ចាប់អារម្មណ៍ (​មាន​វី​ដេ​អូ​)
Next articleចិន​ថា​អា​មេ​រិ​ក​ជា “​អ្នក​កុហក និង​ជា​អ្នក​បង្ក​បញ្ហា​” ចំពោះ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន