គោលដៅ​ទាំង​ពីរ​របស់ Man Utd ត្រូវ​បាន​ក្លឹ​ប​ផ្សេង​ចាប់អារម្មណ៍ (​មាន​វី​ដេ​អូ​)

0

យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់ Daily Mail បាន​ឲ្យ​ដឹង​ថា​គោលដៅ​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម Manchester United លោក Mauricio Pochettino និង Erik ten Hag កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លឹ​ប​ផ្សេង​ទៀត​។ នេះ​មាន​ន័យ​ថា​បិសាច​ក្រហម​ស្ថិត​នៅ​ក្រោម​សម្ពាធ​ក្នុង​ការ​សម្រេចចិត្ត​លើ​ការ​តែងតាំង​អ្នកចាត់ការ​ថ្មី​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់រហ័ស​។

Pochettino និង Ten Hag ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គោលដៅ​ដ៏​លេចធ្លោរ​ជាងគេ​ក្នុង​ការ​ចូល​មក​កាន់​តំណែង​នៅ Old Trafford ។ ក្រុម​ដែល​គ្រប់គ្រង​ដោយ​អ្នកចាត់ការ​ទាំង​ពីរ​បច្ចុប្បន្ន​កំពុង​ឈរ​លើ​កំពូល​តារាង​ក្នុង​លី​គរៀង​ៗ​ខ្លួន​។ យ៉ាងណាមិញ​ទាំង PSG និង Ajax ត្រូវ​បាន​ធ្លាក់​ចេញពី Champions League វគ្គ ១៦ ក្រុម​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ជា​ពិសេស Pochettino កំពុង​ប្រឈម​មុខ​នឹង​សម្ពាធ ខណៈ​ដែល​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា គាត់​នឹង​ចាក​ចេញពី PSG នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។ ផ្ទុយ​ទៅ​វិញ Ten Hag មិន​មាន​សម្ពាធ​ការងារ​នៅ Ajax ឡើយ​។ ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​រូប​នេះ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការងារ​ថ្មី​។

ថ្មី​ៗ​នេះ​គាត់​ត្រូវ​បាន​សម្ភាសន៍​សម្រាប់​ការងារ​នៅ Manchester United ហើយ​បើ​យោង​តាម​របាយការណ៍ ការ​ពិភាក្សា​រវាង​ភាគី​ទាំង​ពីរ​គឺ​មាន​ភាព​វិជ្ជមាន​។ នៅ​ក្នុង​ការ​អាប់​ដេ​ត​ចុង​ក្រោយបង្អស់​ដែល​ផ្តល់​ដោយ​លោក Chris Wheeler របស់​កាសែត Daily Mail បិសាច​ក្រហម​ប្រហែលជា​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ឆាប់រហ័ស ខណៈ​ដែល​លោក Pochettino និង​លោក Ten Hag កំពុង​ចាប់អារម្មណ៍​ពី​ក្លឹ​ប​ផ្សេង​ទៀត​នៅ​អឺរ៉ុប​។

របាយការណ៍​បាន​បញ្ជាក់​ថា​គ្រូបង្វឹក PSG ត្រូវ​បាន​ទាក់ទង​ដោយ Real Madrid ហើយ លោក Ten Hag បាន​ជួប​ពិភាក្សា​ជាមួយ​ក្លឹ​ប​ពីរ​ដែល​លេង​ជា​ទៀងទាត់​ក្នុង​ក្រ​ហ​ខ័​ណ្ឌ Champions League ហើយ​មានការ​ផ្តល់​ជូន​យ៉ាង​ពិសេស​ក្នុង​ចំណោម​ពួក​គេ​ដែល​ទាក់ទាញ​គាត់​។

របាយការណ៍​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដំណើរការ​នៃ​ការ​ស្វែងរក​អ្នកចាត់ការ​ថ្មី​នៅ Old Trafford កំពុង​ដំណើរការ​យ៉ាង​ល្អ ខណៈ​ដែល​គណ​គ្រប់គ្រង​របស់​ក្លឹ​ប​បាន​ពិភាក្សា​ជាមួយ​បេក្ខជន​ជា​ច្រើន​រូប​។ យ៉ាងណាមិញ វា​អាច​ចំណាយពេល​មួយ​រយៈ មុន​ពេល​យើង​ទទួល​បានការ​ប្រកាស​ជា​ផ្លូវការ​ពី​ក្លឹ​ប​៕