NATO មិន​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ ប៉ុន្តែ​គាំទ្រ​អ៊ុយ​ក្រែ​ន​ក្នុង​ការ​តស៊ូ​ប្រយុទ្ធ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Tass នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា អគ្គលេខាធិការ​អង្គការ NATO លោក Jens Stoltenberg បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា NATO មិន​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ​។

ក្នុង​នោះ អគ្គលេខាធិការ​អង្គការ NATO លោក Jens Stoltenberg បាន​និយាយ​យ៉ាង​ដូច្នេះ​ថា “NATO មិនមែន​ជា​ផ្នែក​ណាមួយ​នៃ​ជម្លោះ​នេះ​ទេ​, យើង​ផ្តល់​ការ​គាំទ្រ និង​ជួយ​ដល់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​នឹង​មិន​ចូលរួម​ក្នុង ជម្លោះ​ដោយ​ផ្ទាល់ ហើយ​ក៏​នឹង​មិន​បញ្ជូន​កងទ័ព​ទៅ​កាន់​ទីនោះ នោះ​ដែរ​។ វា​មាន​សារៈសំខាន់​ក្នុង​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ការ​ទប់ស្កាត់​ជម្លោះ​នេះ​មិន​ឲ្យ​ក្លាយជា​សង្គ្រាម រវាង NATO និង​រុ​ស្ស៊ី​”៕