ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:៤៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខនាយកដ្ឋានអង្គរក្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកកូនកាំបិតចិតបន្លែភ្ជង់ប្លន់យកប្រាក់ចំនួន ៣,៨០០ ដុល្លារអាមេរិក ប្រព្រឹត្តនៅចំណុចហាងអ៊ីនធើណិតយីហោ ហែបភីណិត ផ្ទះលេខ៣៥ ផ្លូវលេខ១៩២ ក្រុមទី១៣ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២។ ចំណែកជនរងគ្រោះឈ្មោះ ង៉ៅ កុលាប ហៅ ង៉ូវ កូឡាប ភេទ ស្រី អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខាងអ៊ិនធឺណិតហេបភី ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលេខ១៩២ ក្រុមទី១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ធី បូរ៉ាឌី ភេទ ប្រុស អាយុ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១B១ ផ្លូវលេខ១៩ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់៖ ប្រាក់ដុល្លារចំនួន ៣៨០០ដុល្លារអាមេរិក។ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕